វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើវិសោធកម្មច្បាប់ការពារជាតិប្រចាំឆ្នាំ ដោយលើកយកការរឹតត្បិតរបស់ខ្លួន លើការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតីបានច្រានចោលច្បាប់ថវិកាការពារជាតិប្រចាំឆ្នាំ ពីបទខកខានមិនបានទទួលយកគោលនយោបាយ“ អាមេរិកដំបូង” របស់លោក។
លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសារទៅកាន់សភាតំណាង ដែលត្រូវបានចេញដោយសេតវិមានថា “ខ្ញុំនឹងប្រគល់វិលត្រឡប់ទៅវិញ ដោយគ្មានការយល់ព្រមពីខ្ញុំ”។
លោក បានបញ្ជាក់ថា “ច្បាប់នេះមិនរាប់បញ្ចូលវិធានការសន្តិសុខជាតិសំខាន់ៗរួមទាំងបទប្បញ្ញត្តិ ដែលមិនគោរពអតីតយុទ្ធជន និងប្រវត្តិយោធារបស់យើង និងផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់ខ្ញុំ ក្នុងការដាក់អាមេរិចជាមុន ក្នុងសកម្មភាពសន្តិសុខជាតិនិងសកម្មភាពនយោបាយបរទេស រួមទាំងប្រទេសចិន និងរុស្ស៊ី”៕ដោយ ឈូក បូរ៉ា