កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២.៣៣៥នាក់ ដែលជាតួលេខកើនឡើង ខ្ពស់បំផុតចាប់តាំងពីផ្ទុះជំងឺ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនឡើងដល់ ១០៣.៩០០នាក់ ។
លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា អ្នកឆ្លងជំងឺ ១១នាក់ក្នុងចំណោម អ្នកឆ្លងជំងឺថ្មីជាអ្នកនាំចូល និង២.៣២៤នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ។
ចំនួនអ្នកស្លាប់ បន្ថែមទៀតមាន០២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងថា ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៤៥១នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា