ប៊ូដាប៉េស្ត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសហុងគ្រី បានចាប់ផ្តើមចាក់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាលប្រឆំាង នឹងវីរុសកូរ៉ូណា ដែលប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃសៅរ៍នេះ ដែលមួយថ្ងៃមុនប្រទេសផ្សេងៗទៀត នៅសហភាពអឺរ៉ុប ។
ប្រទេសហុងគ្រី បានទទួលវ៉ាក់សាំង ប្រឆំាងនឹងវីរុសកូរ៉ូណា នៅព្រឹកថ្ងៃសៅរ៍នេះ ដែលនឹងប្រើប្រាស់ គ្រប់គ្រាន់សម្រាប់ពលរដ្ឋចំនួន៤.៨៧៥នាក់ ។ ទីភ្នាក់ងារព័ត៌មាន MTI បានរាយការណ៍ដូច្នេះ ។ វ៉ាក់សាំងទាំងអស់ បានដឹកនាំមកកាន់ក្រុង Budapest ដែលមានប៉ូលិសអមមក ជាមួយផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា