ព័ត៌មានអន្តរជាតិ

ក្រុមបាតុករថៃ ទាមទារឲ្យរដ្ឋាភិបាលជួយអ្នកលក់អាហារ សមុទ្របន្ថែមទៀត

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានសរសេរថាក្រុមបាតុករថៃ បាននាំគ្នាធ្វើការទាមទារសកម្មភាពជួយបន្ថែម ទៀត ពីសំណាក់រដ្ឋាភិបាលនៃប្រទេសថៃ ទៅលើក្រុមអ្នកលក់អាហារសមុទ្រ ក្នុងគ្រាដែលកូវីដកំពុងវាយប្រហារទៅ លើផលិតផលធម្មជាតិមួយនេះ។

ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរកន្លងមករដ្ឋាភិបាល ក្រុងបាងកកក៏បានអំពាវនាវឲ្យពលរដ្ឋថៃទាំងអស់ក្នុងការនាំ គ្នាជួយទិញនិងទទួលទានអាហារ សមុទ្រឲ្យបាន ច្រើនជាងមុនឡើងវិញផងដែរ។

គួរឲ្យដឹងដែរថាប្រទេសថៃ បានទទួលរងការវាយប្រហារដោយសារកូវីដសាជាថ្មី ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះដោយក្នុងនោះ ករណីឆ្លងក្នុង សហគមន៍នៅក្នុងផ្សារអាហារសមុទ្រនៃខេត្តសមុទ្រសាខនបានកើនឡើងទៅដល់១៥០០នាក់ មកហើយហើយក្នុងនោះ ពលរដ្ឋថៃ ភាគច្រើននាំគ្នាភ័យខ្លាច អំពីការទទួលទាន អាហារសមុទ្រដោយសារករណីនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top