បរទេស៖ មេដឹកនាំសហជីពកសិករឥណ្ឌា នាពេលថ្មីៗនេះ បានយល់ព្រមជួបរដ្ឋមន្ត្រីនានា នៅថ្ងៃអង្គារ ដែលអាចជាការត្រួសត្រាយផ្លូវ សម្រាប់កិច្ចពិភាក្សាគ្នាជុំទី៧ ជាមួយរដ្ឋាភិបាល ដែលរហូតមកទល់បច្ចុប្បន្ននេះ បានបរាជ័យក្នុងការធ្វើឲ្យស្ងប់ចិត្ត ចំពោះកសិករដែលនិយាយថា ច្បាប់កសិកម្មថ្មីចំនួន៣ គម្រាមកំហែងដល់ការរស់នៅរបស់ពួកគេ។
ដោយមានក្តីព្រួយបារម្ភជុំវិញការអង្គុយតវ៉ារបស់កសិករ នៅតាមជាយក្រុងញូដេលី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញមេដឹកនាំបាតុកម្ម ឲ្យធ្វើការចរចាពិភាក្សាគ្នាបន្ថែមទៀត។
គួរបញ្ជាក់ថា ក្រុមសហជីពមានឈ្មោះ Samyukta Kisan Morcha បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះ ក្នុងលិខិតមួយប្រគល់ជូនក្រសួង កសិកម្មនិងសុខុមាលភាពកសិករថា សហជីពកសិករនៅតែទទូចថា ពួកគេចង់ឲ្យមានការធ្វើវិសោធនកម្មចំពោះច្បាប់នោះ៕
ប្រែសម្រួល៖ប៉ាង កុង