ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិ ងវិស្វកម្មប្រព័ន្ធ CSSE នៅសកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថាករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកកើនឡើងលើសពី ៨០ លានករណីហើយ កាលពីថ្ងៃសៅរ៍។
ចំនួនករណីសកល បានឈានដល់ ៨០,០៧០,៣២៧ នាក់ដែលមានអ្នកស្លាប់ សរុប ១,៧៥៣,៨៣៩ នាក់នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ១២ និង២២ នាទី។ ម៉ោងនៅក្នុងស្រុក នេះយោងតាម ទិន្នន័យរបស់ CSSE បានបង្ហាញ។
សហរដ្ឋអាមេរិក បានរាយការណ៍ពីករណី និងការស្លាប់ច្រើនបំផុតនៅជុំវិញ ពិភពលោក ដែលមានចំនួន ១៨,៧៩៤,៥៤៥ និងករណីស្លាប់ ចំនួន ៣៣០,៥០៩នាក់ ។ ប្រទេសឥណ្ឌា បានកត់ត្រាករណី ចំនួន ១០,១៦៩,១១៨ ករណី ដែលជាប់ចំណាត់ថ្នាក់ទី ២ លើពិភពលោក។ ប្រទេសប្រេស៊ីល បានតាមពីក្រោយ ប្រទេសឥណ្ឌា ដែលមានករណី ចំនួន ៧,៤៤៨,៥៦០ ករណី និងចំនួនអ្នកស្លាប់ច្រើនបំផុតទី ២ លើពិភពលោកចំនួន ១៩០,៤៨៨ នាក់។
ប្រទេសដែលមាន ករណីជាង ២ លាន ក៏រួមមានប្រទេសរុស្ស៊ី បារាំង អង់គ្លេស តួកគី និងអ៊ីតាលី ខណៈប្រទេសដទៃទៀត ដែលមានអ្នកស្លាប់ជាង ៥ ម៉ឺននាក់រួមមានឥណ្ឌា ម៉ិចស៊ិកូ អ៊ីតាលី អង់គ្លេស បារាំង អ៊ីរ៉ង់ និងរុស្ស៊ី៕ ដោយ ឈូក បូរ៉ា