ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អាមេរិកអនុម័ត លក់យន្តហោះ ឲ្យកាហ្សាក់ស្ថាន

បរទេស៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់ ១២៨,១លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដើម្បីលក់យន្តហោះ King Air Scorpion ចំនួន៣គ្រឿង ឲ្យទៅប្រទេស កាហ្សាក់ស្ថាន។ 

កិច្ចព្រមព្រៀងនោះ នឹងបំពេញសំណើ ពីរដ្ឋាភិបាលរបស់ប្រទេសកាហ្សាក់ស្ថាន សុំទិញយន្តហោះ៣គ្រឿង ឧបករណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកទំនាក់ទំនង Raytheon AST TITAN ចំនួន៣ និងឧបករណ៍ចាប់សញ្ញា WESCAM MX-15HDiចំនួន៣។ 

នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយថា ការលក់ដែលស្នើសុំនោះ នឹងគាំទ្រដល់គោលដៅ របស់គោលនយោបាយបរទេស និងគោលដៅ សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឲ្យប្រសើរឡើង នូវសន្តិសុខរបស់ប្រទេសជាដៃគូ ដែលជាកម្លាំង សម្រាប់ស្ថិរភាព នយោបាយនិងភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ច នៅតំបន់អាស៊ីកណ្ដាល៕  ប្រែសម្រួល៖ប៉ាង កុង 

To Top