បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ទោះបីជាស្ថានភាពកូវីដ១៩ នៅបន្តការវាយប្រហារខ្លាំងយ៉ាងណាក្តី ប៉ុន្តែគេជឿជាក់ថា
ទំនាក់ទំនងពាណិជ្ជកម្មរាងអាស៊ាន និងទីក្រុងសៀងហៃនៅតែមាន ដំណើរការល្អខ្លាំងជាធម្មតា។
តួលេខដែលត្រូវបានបង្ហាញ ដោយគយរបស់សៀងហៃ បានបញ្ជាក់ថា ការនាំចូលទំនិញរបស់សៀងហៃមានទៅដល់ ៥១,៩ពាន់លានដុល្លារ ពីសមាគមន៍ប្រជាជាតិអាស៊ី
អាគ្នេយ៍សម្រាប់ពេល ១១ខែ ឆ្នាំ២០២០ពោលគឺកើនឡើងប្រមាណជា ៦,១ភាគរយពីឆ្នាំទៅ ។
ដោយឡែកតួលេខ ក៏បានបង្ហាញដែរថា ទំហំនាំចូលអាស៊ានពីភាគីសៀងហៃវិញ មានទៅដល់ ៦៦,២៥ពាន់លានដុល្លារ ក្នុងពេលដូចគ្នាហើយស្ថិតនៅក្នុងអត្រាកើនឡើង
៤,១ភាគរយពីឆ្នាំទៅ ៕
ប្រែសម្រួល៖ ស៊ុន លី