តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ភ្នំភ្លើងនៅលើកោះមួយនៅភាគនិរតី នៃប្រទេសជប៉ុន បានផ្ទុះឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយព្រមានពីសក្តានុពល នៃការបាក់ធ្លាក់ផ្ទាំងថ្មធំៗ ចូលទៅក្នុងអាកាស ក្នុងចម្ងាយប្រហែល ២គីឡូម៉ែត្រ នៃរណ្តៅភ្នំភ្លើង។
ការផ្ទុះនេះបានកើតឡើង នៅចំណុចក្រហូងភ្នំ Otake នៅកោះ Suwanose នៃខេត្ដ Kagoshima នៅម៉ោង ២ និង ៤៨នាទីព្រឹក ដែលជំរុញឱ្យទីភ្នាក់ងារឧតុនិយមជប៉ុន បង្កើនកម្រិតប្រកាសអាសន្ន នៃសកម្មភាពភ្នំភ្លើង ដោយស្នាមរន្ធមួយទៅ ៣ នៅលើមាត្រដ្ឋាន ៥ មានន័យថា ប្រជាជនមិនគួរទៅជិតកន្លែងក្រហូងនោះទេ មកដល់ពេលនេះនៅមិនមាន របាយការណ៍ភ្លាមៗអំពីការរងរបួសនោះទេ។
បន្ទាប់ពីការផ្ទុះនេះរដ្ឋាភិបាលជប៉ុន បានបង្កើតការិយាល័យទំនាក់ទំនង នៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មាន។ យោងតាមទីភ្នាក់ងារនេះដុំថ្មធំៗ បានផ្ទុះចេញនៅចម្ងាយប្រហែល ១,៣ គីឡូម៉ែត្រពីដីក្រហូង ហើយផ្សែងបានឡើងដល់កម្ពស់ ២០០ ម៉ែត្រពីលើភ្នំ ៕
ដោយ ឈូក បូរ៉ា