ព័ត៌មានអន្តរជាតិ

លោក ពូទីន សម្រេចចិត្ត ចាក់ថ្នាំវ៉ាក់សាំងកូរ៉ូណា

បរទេស៖មន្ត្រីនាំពាក្យ របស់វិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយប្រាប់ប៉ុស្តិ៍ ទូរទស្សន៍រដ្ឋរុស្ស៊ីថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងចាក់ថ្នាំវ៉ាក់សាំង Sputnik V ប្រឆាំងនឹងមេរោគកូរ៉ូណា ។

ប៉ុស្តិ៍ទូរទស្សន៍ Rossiya 1 TV ដែលដកស្រង់សម្តី មន្ត្រីនាំពាក្យវិមានក្រឹមឡាំង បាននិយាយនៅលើគេហទំព័រ របស់ខ្លួនដូច្នេះថា “លោកបានមានប្រសាសន៍ប្រាប់ថា លោកនឹងចាក់ថ្នាំវ៉ាក់សាំង លោកបានធ្វើការសម្រេចចិត្តនេះ និងកំពុងតែរង់ចាំ រហូតដល់បែបបទទាំងអស់ បានបញ្ចប់សព្វគ្រប់”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមកម្មវិធីចាក់ថ្នាំវ៉ាក់សាំងស្ម័គ្រចិត្ត ជាមួយនឹងថ្នាំវ៉ាក់សាំង Sputnik V ផលិតដោយប្រទេសរុស្ស៊ី កាលពីដើមខែធ្នូនេះ ដោយចាប់ផ្តើមជាមួយ នឹងក្រុមដែលងាយ នឹងទទួលរងគ្រោះដោយ សារជម្ងឺកូវីដ១៩បំផុត នៅក្នុងទីក្រុងមូស្គូ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top