បរទេស៖យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានមួយ ដែលដកស្រង់សម្តីអភិបាលរដ្ឋនៅថ្ងៃអាទិត្យថា ប្រទេសស៊ូដង់ នឹងដាក់ពង្រាយកងទ័ពជាច្រើន នៅក្នុងរដ្ឋ South Darfur ក្រោយមានការសម្លាប់មនុស្សចំនួន១៥នាក់ ក្នុងហេតុការណ៍អំពើហិង្សារបស់កុលសម្ព័ន្ថ នាពេលថ្មីៗនេះ។
លោក Mousa Mahdi អភិបាលរដ្ឋ South Darfur បាននិយាយប្រាប់សារព័ត៌មានថា កិច្ចប្រជុំមួយរបស់គណៈកម្មាធិការសន្តិសុខរដ្ឋ ជាមួយយោធានិងថ្នាក់ដឹកនាំសហគមន៍ ក្នុងទីក្រុង Gereida បានសម្រេចចិត្តបញ្ជូនកងទ័ពក្នុងចំនួនច្រើន ដើម្បីតាមចាប់ជនល្មើសនិងប្រមូលអាវុធ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋ South Darfur គឺជាផ្នែកនៃតំបន់ Darfur ស្ថិតនៅខាងលិចប្រទេសស៊ូដង់ ដែលបានទទួលរងនូវជម្លោះដ៏ខ្លាំងក្លាផ្ទុះឡើងក្នុងឆ្នាំ២០០៣៕ប្រែសម្រួល៖ប៉ាង កុង