ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចចិន ត្រូវគេព្យាករថា នឹងជែងសេដ្ឋកិច្ចអាមេរិក ក្នុងឆ្នាំ២០២៨

បរទេស៖ក្រុមអ្នកវិភាគសេដ្ឋកិច្ចអង់គ្លេស មួបាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងជែងសេដ្ឋកិច្ចអាមេរិកនៅត្រឹមឆ្នាំ២០២៨ គឺលឿនជាង៥ឆ្នាំដែលធ្លាប់បានព្យាករកាលពីមុន ព្រោះតែគោលនយោបាយខុសគ្នារបស់ ប្រទេសទាំងពីរ លើជម្ងឺកូវីដ១៩។

តារាងពានសេដ្ឋកិច្ចពិភពលោក ដែលចេញដោយមជ្ឈមណ្ឌល ស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បាននិយាយថា ការគ្រប់គ្រងបានឆាប់រហ័សនិងខ្លាំងក្លារបស់ចិន លើការរាតត្បាតជម្ងឺកូវីដ១៩ ដែលផ្ទុះឡើងក្នុងទីក្រុងវូហាន ក្នុងឆ្នាំ២០១៩ បានបណ្ដាលឲ្យមានការប៉ះពាល់ខូចខាត សេដ្ឋកិច្ចតិចតួចជាង ក្នុងឆ្នាំ២០២០ នាំឲ្យមានការចាប់ផ្តើមមានភាពឆាប់ប្រសើរឡើង។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា យោងតាមក្រុមតាមដានអនឡាញ នៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ប្រទេសចិនបានរាយការណ៍ ករណីសកម្មនៃជម្ងឺកូវីដ១៩ ចំនួន២៣ករណី នៅថ្ងៃទី១៩ ខែធ្នូ។ ចិនបានរាយការណ៍ ករណីកូរ៉ូណាសរុបចំនួន៩៥.៤៦០ ដោយមានមនុស្សស្លាប់៤.៧៧០នាក់ គិតចាប់តាំងពីពេល ជម្ងឺថ្មីនេះចាប់ផ្តើម៕ប្រែសម្រួល៖ប៉ាង កុង

To Top