បរទេស៖ សារព័ត៌មានបរទេសចេញផ្សាយ កាលពីថ្ងៃសុក្រ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់ ក្រសួងការពារជាតិជប៉ុន បានធ្វើការអំពាវនាវ សុំឲ្យប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden មានជំហដ៏រឹងម៉ាំមួយ ទៅលើការជួយគាំទ្រកោះតៃវ៉ាន់ ក្នុងការប្រឈមមុខ ទៅនឹងភាពក្រេវក្រោធរបស់ចិន។
លោកអនុរដ្ឋមន្ត្រី Yasuhide Nakayama បានថែមទាំងហៅថា ដំណាក់កាលពេលនេះ រវាងតៃវ់ាន់និងចិនគឺស្ថិត នៅក្នុងតំបន់ព្រំដែនក្រហម ទៅហើយនិងបញ្ជាក់ថា លោកពិតជាបារម្ភថា ចិនពិតជានឹងពង្រីកអំណាចរបស់ខ្លួន លើសពីក្រុងហុងកុងទៅកាន់តំបន់ផ្សេងទៀត
ដែលជាគោលដៅ ។
គួរឲ្យដឹងដែរថា កាលពីគ្រានៅធ្វើយុទ្ធនាការបោះឆ្នោត នាពេលកន្លងមកលោកប្រធានាធិបតីថ្មី Joe Biden លោកធ្លាប់បានបញ្ជាក់ហើយថា លោកនឹងពង្រឹងទំនាក់ទំនង ជាមួយនឹងកោះតៃវ៉ាន់ឲ្យដូចទៅ នឹងបណ្តាប្រទេសផ្សេងទៀត ដែលជាអ្នកប្រកាន់ប្រជាធិបតេយ្យ ៕
ប្រែសម្រួល៖ ស៊ុន លី