ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទនេះថា ពលរដ្ឋចំនួន១៧នាក់ កំពុងបាត់ខ្លួន និង០២នាក់បានជួយសង្គ្រោះបាន បន្ទាប់ពីមានករណីលិចទូកនេសាទរបស់រុស្ស៊ីចំនួន០១គ្រឿង នៅក្នុងសមុទ្រ Barents Sea ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីដែលចេញពីក្រសួងសង្គ្រោះស្ថានភាពរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា ទូកនេសាទ ដែលមានឈ្មោះថា Onega បានលិចនៅជិតតំបន់ប្រជុំកោះ Novoya Zemlya ដែលមានពលរដ្ឋចំនួន១៩នៅលើទូកនោះ ។
ក្រសួងបានចែករំលែកអំពីឧប្បតិ្តហេតុដល់ទូកដែលនៅលើដែនមហាសមុទ្រទឹកកកកឲ្យបានដឹងផងដែរ ។
ប្រតិបត្តិការរុករក និងជួយសង្គ្រោះបានចាប់ផ្តើមឡើង ប៉ុន្តែ ឧទ្ធម្ភាគចក្រមិនទាន់បានបញ្ជូនមកដល់ទីតាំងកើតហេតុនៅឡើយទេ ដោយសារតែបញ្ហាអាកាសធាតុ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា