បរទេស ៖ យោងតាមការចេញផ្សាយ របស់ Daily Beast នៅកាលពីពេលថ្មី លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការសិក្សាជាមួយនឹង
ប្រឹក្សារបស់គាត់ ដើម្បីអាចពិនិត្យថា តើគាត់នឹងអាចប្តូរឈ្មោះ អាកាសយានដ្ឋានមួយ ជាឈ្មោះរបស់គាត់វិញ ឲ្យបានមុនការចាកចេញពីតំណែង ក្នុងខែមករាខាងមុខនេះ។
ប្រភពដដែលបានសរសេរទៀតថា លោកមកដល់ពេលនេះ បានថែមទាំងបានធ្វើការស្នើសុំ ជាលក្ខណៈផ្លូវច្បាប់ និងកំពុងរត់ឯកសារផ្លូវច្បាប់មួយ ចំនួនរួចមកហើយប៉ុន្តែ
ជាសេតវិមានបានបដិសេធ មិនព្រមធ្វើការឆ្លើយតបទៅ នឹងបញ្ហានេះនៅឡើយ។
តាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ម្នាក់ របស់លោក Trump បានបញ្ជាក់ថា អាកាសយានដ្ឋាន Palm Beach International នឹងអាចប្តូរឈ្មោះជាឈ្មោះ របស់លោក
Trump វិញនៅពេល ដែលការងារស្នើសុំជោគជ័យ ។ គួរឲ្យដឹងដែរថា នេះមិនមែនជាលើកដំបូងនោះទេដែលលោក Trump បានធ្វើការស្នើសុំប្តូរឈ្មោះ អាកាសយានដ្ឋាននេះ
ទៅជាឈ្មោះរបស់គាត់ពោល គឺគាត់ធ្លាប់បានធ្វើម្តងរួចមក ហើយកាលពីឆ្នាំ២០១៨ប៉ុន្តែមិនបានសម្រេច៕
ប្រែសម្រួល៖ស៊ុនលី