Covid-19

ប្រធានាធិបតីហ្វីលីពីន អនុម័តកញ្ចប់ថវិកា ៩៣,៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterto បានចុះហត្ថលេខាទៅលើកញ្ចប់ប្រាក់
ប្រមាណជា ៩៣,៧ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលប្រើប្រាស់ នៅឆ្នាំក្រោយ។

វាត្រូវបានគេមើលឃើញថា ជាកញ្ចប់ថវិកាដ៏ច្រើនបំផុត របស់ប្រទេសដោយមានរួមបញ្ចូលទាំង ការថវិកាសម្រាប់ចំណាយទៅលើ ការទីញយកវ៉ាក់សាំងការពារកូវីដ កញ្ចប់ថវិកាសម្រាប់ការ
ងើបឡើងវិញនៃសេដ្ឋកិច្ចព្រមទាំង ជំនួយទៅដល់អាជីវកម្មតូចធំ នៅក្នុងប្រទេសផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងទៀតដែរថា កញ្ចប់ថវិកានេះមានទំហំធំជាង កញ្ចប់ថវិកាដែលត្រូវបានអនុម័ត ឲ្យប្រើប្រាស់សម្រាប់ឆ្នាំ២០២០នេះ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចហ្វីលីពីនដែលមាន
ទំហំធំជាងគេបំផុតនៅអាស៊ីមួយនេះ ងើបឡើងវិញបានក្រោយបញ្ហាកូវីដ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top