ព័ត៌មានអន្តរជាតិ

CEO ក្រុមហ៊ុនវ៉ាក់សាំង Moderna លក់ហ៊ុនបានលុយជាង ២លានដុល្លារ

បរទេស៖ យោងតាមការចេញផ្សាយរបស់ GuruFocus នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Moderna Inc លោក Stephane Bancel ទើបតែបានដាក់លក់ដាច់ភាគហ៊ុន របស់លោកប្រមាណជា ១៩០០០។

ប្រភពដដែលបានសរសេរទៀតថា ហ៊ុនរបស់ក្រុមហ៊ុន Moderna Inc(MRNA) គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះមានតម្លៃ ប្រមាណជា ១២៣,១៦ដុល្លារ ក្នុងមួយហ៊ុនដែលមានន័យថាលោក Bancel អាចប្រមូលលុយបានទៅដល់ ២,៣លានដុល្លារ។

គួរឲ្យដឹងដែរថា Moderna Inc បច្ចុប្បន្នមានតម្លៃប្រមាណជា ៤៤,០៨ពាន់លានដុល្លារ នៅលើទីផ្សារហើយការជួញដូរមកនៃហ៊ុនរបស់ ក្រុមហ៊ុនមានចំនួនដល់ទៅ ១១១លានដុល្លារ មកហើយជាមួយនឹងតម្លៃជាមធ្យមប្រមាណជា ១៧៤,០៥ដុល្លារក្នុងមួយហ៊ុន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top