ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្រ្តីថៃ អនុម័តឱ្យមានថ្ងៃឈប់ សម្រាករយៈពេល ៨ថ្ងៃ សម្រាប់ឆ្នាំ ២០២១

បរទេស៖ គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារបានអនុម័តថ្ងៃឈប់សម្រាកពិសេសចំនួន ៨ថ្ងៃ សម្រាប់ឆ្នាំក្រោយ រួមទាំងវិស្សមកាលក្នុងតំបន់ដើម្បីជំរុញទេសចរណ៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលលោក Traisuree Taisaranakul បាននិយាយថា ថ្ងៃទី ១២ ខែកុម្ភៈ (ថ្ងៃសុក្រ) នឹងជាថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលជាទូទៅមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការទេ។

ថ្ងៃទី ១២ ខែមេសា (ថ្ងៃច័ន្ទ) គឺជាថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនៅថៃ មួយផ្សេងទៀត ហើយថ្ងៃទី ២៧ ខែកក្កដា (ថ្ងៃច័ន្ទ) នឹងជាថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលវស្សា៕ប្រែសម្រួលៈ ណៃ តុលា

To Top