ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីវៀតណាម ព្រមានថា អ្នកឆ្លងដែនខុសច្បាប់ គឺជាប្រភពចម្លង វីរុសកូវីដ១៩ដ៏មានសក្តានុពល

បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអំពាវនាវឱ្យប្រជាជន រាយការណ៍ចំពោះអ្នកណាម្នាក់ដែល ពួកគេរកឃើញថាចូល ប្រទេសវៀតណាមដោយខុសច្បាប់ ដោយព្រមានថា ពួកគេ គឺជាប្រភពសក្តានុពលនៃ ការឆ្លងមេរោគ Covid-19 ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត និងក្រុង មកពីទូទាំងប្រទេសលោក ង្វៀន ស៊ុនហ្វុក ថា គ្រប់មូលដ្ឋានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកដែលឆ្លងកាត់ព្រំដែនចូលប្រទេសវៀតណាម។

លោកបន្តថា តំបន់នៅភាគនិរតី និងព្រំដែនខាងជើង ជាពិសេសគឺមិនត្រូវបន្ថយការការពាររបស់ពួកគេប្រឆាំងនឹងវីរុសកូវីដ១៩ ឡើយ។

លោកបានណែនាំដល់ក្រសួង ការពារជាតិនិងក្រសួងសន្តិសុខសាធារណៈ ឲ្យ បង្កើនវិធានការទប់ស្កាត់អ្នកចូលខុសច្បាប់។

លោកបានបន្ថែមថាក្រសួងសុខាភិបាល គួរបង្កើនការត្រួតពិនិត្យ និងញែកដាច់ពីគ្នានូវមេរោគដែលមានសក្តានុពលណាមួយ ជាពិសេសចាប់តាំងពីពិធីបុណ្យចូលឆ្នាំចិនជិតមកដល់៕ប្រែសម្រួលៈ ណៃ តុលា

To Top