ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Moderna ព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង ២០លានដូស ទៅកាន់កូរ៉េខាងត្បូង នៅត្រីមាសទី២ ឆ្នាំក្រោយ

សេអ៊ូល៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគថ្មីកូវីដ-១៩ ដល់មនុស្ស ២០ លាននាក់ទៅប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមនៅត្រីមាសទី២ ឆ្នាំក្រោយ។

យោងតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើង នៅក្នុងខ្សែអាត់វីដេអូ រវាងប្រធានាធិបតីលោក មូន ជេអ៊ីន និងនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ។

បរិមាណនេះ គឺមានចំនួនទ្វេដង ដែលរដ្ឋាភិបាលបានស្វះស្វែង រកសុវត្ថិភាពពីក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក តាមរយៈការចរចា។ ពេលវេលានៃការផ្តល់ក៏ត្រូវបានពន្លឿន ពីគោលដៅដំបូងនៃការទទួលថ្នាំបង្ការ ដែលចាប់ផ្តើមពីត្រីមាសទី៣ ៕

ដោយ ឈូក បូរ៉ា

To Top