រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា ក្រុមការពារជនស៊ីវិល បានប្រកាសកាលពីថ្ងៃអង្គារថា មនុស្ស ៤នាក់បានស្លាប់ បន្ទាប់ពីមានករណីធ្លាក់ យន្តហោះធុនតូចចំនួន ១គ្រឿង នៅក្នុងតំបន់ជនបទ នៅក្នុងតំបន់ភាគកណ្តាលនៃរដ្ឋ Parana នៅភាគខាងត្បូងប្រទេសប្រេស៊ីល ។
ក្រុមអាជ្ញាធរបានឲ្យដឹងថា យន្តហោះបានធ្លាក់ចូលក្នុងទន្លេនៅចន្លោះក្រុង Roncador និងក្រុង Mato Rico កាលពីព្រឹកថ្ងៃអង្គារ ដោយមិនមូលហេតុច្បាស់លាស់ឡើយ ។
អ្នកស្លាប់ទាំង ៤នាក់នោះ គឺមានពីឡុត ប្រពន្ធរបស់គាត់ និងកូនស្រីទាំងពីរនាក់របស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា