ព័ត៌មានអន្តរជាតិ

Biden ចោទក្រសួងការពារជាតិថា ជាអ្នកធ្វើឲ្យរាំងស្ទះដល់ ការផ្ទេរអំណាចជូនរដ្ឋាភិបាលថ្មី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធីបតីថ្មីលោក Joe Biden នៅសប្តាហ៍នេះបានធ្វើការ ចោទប្រកាន់ទៅលើ ក្រសួងការពារជាតិអាមេរិកថា បានព្យាយាមក្នុងការរារាំងដល់ ដំណើរការផ្តល់ព័ត៌មានចាំបាច់ នៃជំហានផ្ទេរអំណាច រដ្ឋាភិបាលចាស់ជូនរដ្ឋាភិបាលថ្មី។

លោក Biden ក៏បានអះអាងទៀតដែរថា ភ្នាក់ងាររដ្ឋជាច្រើនដែលពាក់ព័ន្ធ ទៅនឹងវិស័យសន្តិសុខជាតិ បានទទួលរងនូវការខូចខាតយ៉ាងដំណំ ក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោក Donald Trump ។ ជាការឆ្លើយតបអ្នកនាំពាក្យ របស់សេតវិមានបាននិយាយថា ដំណើរការបានប្រព្រឹត្ត ទៅដោយមានតម្លាភាពបំផុត។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីថ្ងៃទី៣ ខែវិច្ឆិកា ជាច្រើនសប្តាហ៍មកហើយលោក Biden មិនដែលបានទទួលព័ត៌មាន សំងាត់និងការណែនាំអំពី បញ្ហានេះឲ្យបានសមរម្យ នៅឡើយដែលជាក់ស្តែងវាគឺជារឿងដ៏ចាំបាច់ និងធម្មតាដែលស្ថិតនៅក្នុងតំណាក់កាល ផ្ទេរអំណាចជូនប្រធានាធិបតីថ្មី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top