Covid-19

អង់គ្លេស ក្លាយជាប្រទេសដំបូងគេ ដែលផ្តល់អជ្ញាបណ្ណ ទទួលស្គាល់វ៉ាក់សាំង Astrazeneca របស់ Oxford

បរទេស៖ ទូរទស្សនស៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមអ្នកតាកតែងច្បាប់របស់អង់គ្លេស នៅថ្ងៃនេះបានប្រកាសទទួលស្គាល់ ឲ្យអាចធ្វើការប្រើប្រាស់ នូវវ៉ាក់សាំង AstraZeneca របស់សកលវិទ្យាល័យ Oxfordជាផ្លូវការហើយ។

នេះមានន័យថាអង់គ្លេសគឺជា ប្រទេសដំបូងគេបង្អស់ដែលប្រកាស ផ្តល់អជ្ញាបណ្ណដល់វ៉ាក់សាំងចុងក្រោយមួយនេះ ដែលត្រូវបានគេជឿជាក់ថា ជាវ៉ាក់សាំងដែលមានតម្លៃ ថោកជាងនិងងាយស្រួលប្រើប្រាស់ ជាងវ៉ាក់សាំងដែលធ្លាប់បាន ប្រកាសកន្លងមកជាពិសេស Pfizer និង Moderna។

គួរឲ្យដឹងដែរថាការប្រកាសនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើង តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយពេល ដែលអង់គ្លេសដដែលនេះបាន ក្លាយជាប្រទេសដំបូងដែលបាន ប្រើប្រាស់វ៉ាក់សាំងរបស់អាមេរិកទាំងពីរ Pfizer និង Moderna ដើម្បីយកទៅចាក់ឲ្យពលរដ្ឋរបស់ខ្លួន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top