បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ពលរដ្ឋជនជាតិហុងកុងចំនួន ១០នាក់ ដែលបានព្យាយាមធ្វើដំណើរឆ្លងដែន តាមទូកទៅកោះតៃវ៉ាន់នោះ នឹងត្រូវប្រឈមមុខទោសជាប់គុក រហូតទៅដល់ ៣ឆ្នាំនៅក្នុងប្រទេសចិន។
ប្រភពដដែលបានសរសេរទៀតថា សកម្មជនប្រឆាំងនឹងរដ្ឋាភិបាលចិន គឺជាមនុស្សភាគច្រើនដែលស្ថិត នៅក្នុងចំណោមនោះហើយ ក៏ជាមនុស្សដែលមានជាប់ការពាក់ព័ន្ធទៅនឹង
ករណីរៀបចំការតវ៉ាប្រឆាំងទៅនឹង រដ្ឋាភិបាលដ៏ខ្លាំងក្លាកាលពីឆ្នាំទៅនោះផងដែរ។
គួរឲ្យដឹងដែរថា ពួកគេត្រូវបានចាប់ខ្លួនដោយឆ្មាំសមុទ្រ របស់ហុងកុងតាំងតែពីខែសីហា ក្នុងពេលដែលកំពុងព្យាយាម គេចចេញពីហុងកុងទៅកាន់កោះត៉ៃវ៉ាន់ ដែលមានចំំងាយប្រមាណជា
៧០០គីឡូម៉ែត្រពីគ្នាតាមផ្លូវទឹក ៕
ប្រែសម្រួល៖ ស៊ុន លី