ព័ត៌មានអន្តរជាតិ

ចិននិងសហភាពអឺរ៉ុប នឹងប្រារព្ធធ្វើកិច្ច ពិភាក្សាគ្នាកម្រិតខ្ពស់ ស្តីពីកិច្ចព្រមព្រៀង វិនិយោគ

បរទេស ៖ ប្រទេសចិន និងសហភាពអឺរ៉ុប អាចនឹងបោះមួយជំហានខិតចូលកាន់ តែជិតការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង វិនិយោគទ្រង់ទ្រាយធំ ដែលអាចផ្តល់ឲ្យចិន ចូលទៅក្នុងទីផ្សារថាមពលកកើតថ្មី របស់សហភាពអឺរ៉ុប ហើយផ្តល់ឲ្យក្រុមហ៊ុនអឺរ៉ុប ចូលទៅក្នុងវិស័យផលិតកម្ម របស់ប្រទេសចិនកាន់ តែច្រើនឡើង។

ទីភ្នាក់ងារសារព័ត៌មានចិន South China Morning Post បានរាយការណ៍ប្រាប់ថា កិច្ចពិភាក្សាចរចាគ្នា សម្រាប់កិច្ចព្រមព្រៀង វិនិយោគចិន-សហភាពអឺរ៉ុប ដែលបានចាប់ផ្តើមឡើង នៅក្នុងឆ្នាំ២០១៣នោះ ជាចុងក្រោយអាចនឹងត្រូវសម្រេចបញ្ចប់ ក្រោយការពិភាក្សាគ្នាអំពីសេចក្តីលម្អិតនៅថ្ងៃពុធ ។

យោងតាមសេចក្តីរាយការណ៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធាននៃក្រុមប្រឹក្សានិងគណៈកម្មាធិការអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាមួយ ដើម្បីដោះស្រាយបញ្ហានៅនាទីចុងក្រោយ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top