ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមរិក អនុម័តលក់គ្រាប់បែក ឲ្យទៅអារ៉ាប៊ីសាអូឌីត

បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តយល់ព្រម លក់អាវុធមានទំហំទឹកប្រាក់ ប្រមាណ៣០០លានដុល្លារ ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីរាយការណ៍មួ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់ក្រសួងការបរទេស បានប្រកាសថា ខ្លួនទើបបានអនុម័តលក់គ្រាប់បែក GBU-39 ផលិតដោយក្រុមហ៊ុន Boeing ចំនួន៣.០០០គ្រាប់ និងសម្ភារៈពាក់ព័ន្ធ ឲ្យទៅប្រទេសសម្ពន្ធមិត្ត នៅតំបន់មជ្ឈិមបូព៌ា សម្រាប់ទឹកប្រាក់២៩០លានដុល្លារ។

សេចក្តីថ្លែងការណ៍មួយ បាននិយាយដូច្នេះថា “ការលក់ដែលស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយបរទេស និងគោលដៅសន្តិសុខជាតិសហរដ្ឋអាមេរិក ដោយជួយធ្វើឲ្យប្រសើរឡើង នូវសន្តិសុខរបស់ប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច នៅតំបន់មជ្ឈិមបូព៌ា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top