តេអេរ៉ង់៖ យោងតាមគេហទំព័រសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាប្រធានបុគ្គលិកប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Vaezi បានឲ្យដឹងកាលពីថ្ងៃពុធថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) កំពុងធ្វើការត្រៀមសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ។
លោក Vaezi បានបន្ថែមថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ នឹងផលិតអ៊ុយរ៉ានីញ៉ូមបន្ថែម ១២០ គីឡូក្រាមក្នុងកម្រិត ២០ ភាគរយក្នុងមួយឆ្នាំ។
កាលពីថ្ងៃទី០១ ខែធ្នូ សភាអ៊ីរ៉ង់ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលជំរុញឱ្យរដ្ឋាភិបាលអនុវត្តជំហានមួយចំនួន រួមមានការជំរុញការលើកកម្ពស់អ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ក្នុងករណីដែលប្រទេសហត្ថលេខីអ៊ឺរ៉ុប ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់ ខកខានមិនបានការពារផលប្រយោជន៍របស់អ៊ីរ៉ង់ ចំពេលមានការដាក់ទណ្ឌកម្មផ្នែកថាមពល