បរទេស៖ សម្រាប់ជាលើកទីពីរនៅក្នុងខែនេះ នាវាចម្បាំងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរ កាត់តាមច្រកសមុទ្រដ៏រសើប គឺច្រកសមុទ្រតៃវ៉ាន់ បង្កឲ្យចិនធ្វើការថ្កោលទោសថា ទង្វើនោះជាការបង្កហេតុ។
សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS John S. McCain និង USS Curtis Wilbur បានធ្វើដំណើរតាមប្រក្រតី កាត់តាមច្រកសមុទ្រ នៅចន្លោះប្រទេសចិនភាគខាងកើត និងកោះកាន់លទ្ធិប្រជាធិបតេយ្យ គឺតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាលេខ៧របស់ទ័ពជើងទឹកអាមេរិក បាននិយាយប្រាប់ដូច្នេះថា “ការធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់របស់នាវានោះ បង្ហាញឲ្យឃើញ នូវការប្តេជ្ញាចិត្តសហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ”៕ ប្រែសម្រួល៖ប៉ាង កុង