បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូចិន ដែលធ្វើដំណើរទៅប្រទេសនេប៉ាល់ បានជួបជាមួយ មេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំង។
លោក Guo Yezhou ដែលជាអនុរដ្ឋមន្ត្រី ក្នុងនាយកអន្តរជាតិនៃបក្សកុម្មុយនិស្តចិន គឺជាមន្ត្រីបរទេសជាន់ខ្ពស់បំផុត ដែលបានធ្វើដំណើរទស្សនកិច្ចប្រទេសនេប៉ាល់ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី K.P. Sharma Oli បានសម្រេចចិត្តរំសាយរដ្ឋសភា នៅក្នុងខែនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោក Guo Yezhou ក៏បានស្នើឲ្យមានការបោះឆ្នោត ជ្រើសរើសរដ្ឋសភាឲ្យបានឆាប់៕ ប្រែសម្រួល៖ប៉ាង កុង