ព័ត៌មានអន្តរជាតិ

ចិន អនុម័តឱ្យប្រើប្រាស់ ជាផ្លូវការ វ៉ាក់សាំងការពារ វីរុសកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm

បរទេស៖ ទូរទស្សន៍ជាតិចិន បានរាយការណ៍ថា រដ្ឋបាលផ្នែកវេជ្ជសាស្ត្រជាតិ របស់ប្រទេសចិន បានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ នូវវ៉ាក់សាំង របស់ក្រុមហ៊ុន Sinopharm ប្រឆាំងនឹងវីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃពុធក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់វិទ្យាស្ថានជីវសាស្ត្រ ជីវសាស្ត្រទីក្រុងប៉េកាំង របស់ Sinopharm បាននិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំង របស់ខ្លួន គឺលើសពី ៧៩ ភាគរយ ។ វ៉ាក់សាំងនេះត្រូវបានអនុម័ត យល់ព្រមដោយ ប្រទេស បារ៉ែន និង ប្រទេស អារ៉ាប់រួម។

តាមរបាយការណ៍អ្នកវិទ្យាសាស្ត្រ នឹងបន្តសិក្សាអំពីប្រសិទ្ធភាព នៃវ៉ាក់សាំងនេះបន្តទៀត ។ យោងតាមសេចក្តីថ្លែងការណ៍មុន ៗ របស់Sinopharm គឺថា ប្រជាជនប្រហែល ១ លាននាក់បានទទួលថ្នាំ បង្ការរួចហើយជាមួយថ្នាំ របស់ខ្លួនក្នុងនោះ មានមនុស្ស ៦០ ០០០ នាក់ គឺនៅក្រៅពីប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top