ព័ត៌មានអន្តរជាតិ

អភិបាលខេត្ត សាមុត សាខន ដែលឆ្លងវីរុសកូវីដ១៩ ត្រូវប្រើបំពង់ជំនួយ ដកដង្ហើមបញ្ចូលតាមមាត់

បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា អភិបាលខេត្ត សាមុត សាខន ដែលបានឆ្លងវីរុសកូវីដ១៩ គឺស្ថិតនៅក្នុងស្ថានភាពប្រើបំពង់ខ្យល់ មួយជំនួយការដកដង្ហើម នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែ គាត់ស្ថិតនៅស្ថានភាពល្អ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Taweesilp Visanuyothin ថា អភិបាលខេត្ត សាមុត សាខន លោក Verasak Vichitsangsri បានស្ថិតនៅក្រោម ការមើលថែដ៏ល្អ របស់វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ សិរិរាជ្យ ។

លោកអភិបាលបានធ្វើតេស្តវិជ្ជមានវីរុស បន្ទាប់ពីលោកបានខិតខំធ្វើការ នៅក្នុងខេត្តរបស់លោក ។ លោក លោក Verasak អាយុ ៥៨ ឆ្នាំ បានឆ្លងវីរុសកូវីដ នៅថ្ងៃច័ន្ទ គឺប្រហែលមួយសប្តាហ៍ បន្ទាប់ពីខេត្តនេះមានការឆ្លងរីក ដុះដាលយ៉ាងខ្លាំង វីរុសកូវីដ១៩ ដែលភាគច្រើនជាការឆ្លង ចូលក្នុងសហគមន៍ នៃពលករចំណាកស្រុកដ៏ច្រើន ហើយក្រោយមកបានរីករាលដាល ចូលទៅខេត្តផ្សេងទៀត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top