Covid-19

ឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំង ១,៨លានកម្រិត ដែលផលិតដោយក្រុមហ៊ុនចិន Sinovac

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា យោងតាមក្រុមមន្ត្រីឥណ្ឌូនេស៊ី បានឲ្យដឹងថា សរុបវ៉ាក់សាំងកូវីដ១៩ មានចំនួន១,៨លានកម្រិត ដែលបានផលិតឡើងដោយក្រុមហ៊ុន ឱសថរបស់់ប្រទេសចិនឈ្មោះ Sinovac Biotech ហើយបានបញ្ជូនមកដល់ទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

រដ្ឋមន្ត្រីការបរទេស Retno Marsudi បានលើកឡើងថា នេះជាការដឹកជញ្ជូនជាលើកទី២ ហើយសម្រាប់វ៉់ាក់សំាងរបស់ក្រុមហ៊ុន Sinovac សម្រាប់ប្រទេសឥណ្ឌូនេស៊ី ហើយលើដំបូងនោះគឺមាន១,២លានកម្រិត ដែលបានមកដល់កាលពីថ្ងៃទី៦ ខែធ្នូ ។

ប្រទេសឥណ្ឌូនេស៊ី មានផែនការគ្រោងនឹងចាក់វ៉ាក់សាំង ដលពលដ្ឋរបស់ខ្លួន ១៨១,៥លាននាក់ នៅឆ្នាំថ្មីនេះ ដើម្បីឲ្យសម្រេចបានការធន់នឹងជំងឺ និងបំបែកការឆ្លងរាលដាលវីរុសកូរ៉ូណា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top