បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាកញ្ចប់ ប្រាក់ប្រមាណជា៣,២៣ពាន់លានដុល្លារ ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិ ប្រកាសអនុម័តហើយកាលពី ថ្ងៃព្រហស្បតិ៍ដែលនឹង ត្រូវប្រើប្រាស់សម្រាប់ ការងារប្រចាំឆ្នាំរបស់ខ្លួន។
UNGA ដែលជាអង្គភាពទាក់ទង នឹងបញ្ហារដ្ឋបាលនិងថវិការបស់យូអិន និងជាគណៈកម្មាធិការទី ៥ បានពិភាក្សានិងអនុម័តថវិកាកាលពីរសៀលថ្ងៃព្រហស្បតិ៍មុន
ពេលមហាសន្និបាតបានបោះឆ្នោតគាំទ្រ ផែនការហិរញ្ញវត្ថុមួយនេះ។
រំលឹកដែរថាកាលពីខែតុលាកន្លង ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើថវិកាកម្មវិធី ចំនួនត្រឹមតែ ២,៩៩ ពាន់លានដុល្លារ ដែលមានចំនួនតិចជាងថវិកា សម្រាប់ឆ្នាំ២០២០ដល់ទៅ ២,៨ ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី