ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រកាសទទួលស្គាល់វ៉ាក់សាំង AstraZeneca នឹងប្រើប្រាស់ជាបន្ទាន់

បរទេស៖ យោងតាមការបញ្ជាក់របស់សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសឥណ្ឌាបានប្រកាសជាផ្លុវការហើយ
ថាបានទទួលស្គាល់ចំពោះសមត្ថភាពរបស់វ៉ាក់សាំង AstraZeneca នៃសកលវិទ្យា Oxford របស់ចក្រភពអង់គ្លេស។

ការប្រកាសទទួលស្គាល់នេះ ត្រូវបានគេមើលឃើញថាបានក្លាយទៅជាការត្រួសត្រាយផ្លូវសម្រាប់ AstraZeneca ក្នុងការធ្វើយុទ្ធនាការចាក់វ៉ាក់
សាំងនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតទី២ លើលោក។

មានន័យផងដែរថា វ៉ាក់សាំងនេះនឹងក្លាយទៅជាវ៉ាក់សាំងទី១ ហើយដែលត្រូវបានទទួលស្គាល់ដោយឥណ្ឌា និងក្លាយជាវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ក្នុង
យុទ្ធនាការចាក់វ៉ាក់សាំង ជាបន្ទាន់ក្នុងពេលដែលប្រទេសនេះ ត្រូវបានគេរាយការណ៍ថាមានករណី ឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិកខណៈ ដែល
វ៉ាក់សាំងចំនួន៣ ទៀតកំពុងស្ថិតនៅក្នុងដំណាក់ កាលពិចារណានៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top