សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ បន្ថែមទៀតចំនួន៣១៤នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩៥.៧២៥នាក់ ។
ក្រសួងក៏បានឲ្យដឹងថា មានករណីថ្មីចំនួន១៥.៨២៧នាក់ដែលបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៧.៧១៦.៤០៥នាក់ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុត របស់ប្រទេស ដែលបានចុះបញ្ជីមានអ្នកស្លាប់ចំនួន៤៦.៨០៨នាក់ និងអ្នកឆ្លងសរុបចំនួន១.៤៦៧.៩៥៣នាក់ បន្ទាប់មកមានរដ្ឋរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកស្លាប់ចំនួន២៥.៦០៨នាក់ និងអ្នកឆ្លងជំងឺចំនួន៤៣៥.៦០៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា