ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋបន្ថែមទៀតចំនួន៥៧.៧២៥នាក់ នៅចក្រភពអង់គ្លេស បានរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃខ្ពស់បំផុត នៃអ្នកឆ្លងវីរុសកូរ៉ូណា ចាប់តាំងពីមានជំងឺឆ្លងរាតត្បាតកើតឡើងនៅក្នុងប្រទេស ។
ទិន្នន័យបានបង្ហាញថា សរុបករណីនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្នមានចំនួន២.៥៩៩.៧៨៩នាក់ ។
តួលេខបានបង្ហាញទៀតថា អ្នកស្លាប់បន្ថែមទៀតមានចំនួន៤៤៥នាក់ ក្នុងអំឡុងពេល២៨ថ្ងៃ នៃការរកឃើញលទ្ធផលវិជ្ជមាន ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅចក្រភពអង់គ្លេស កើនឡើងដល់៧៤.៥៧០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា