ព័ត៌មានអន្តរជាតិ

ចូលរួមសោកស្តាយ! ក្រុមគ្រូពេទ្យ ឥណ្ឌូនេស៊ី សរុប ២៣៧នាក់ បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណា

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា សមាគមគ្រូពេទ្យឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រា ដែលមានស្លាប់បន្ថែមទៀតចំនួន៥២នាក់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមក្រុមគ្រួពេទ្យនៅក្នុងខែធ្នូ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់២៣៧នាក់ ។

តួលេខនេះខ្ពស់ជាងខែវិច្ឆិកា និងខែតុលា នៅគ្រាដែលចំនួនអ្នកស្លាប់មានចំនួន៣២នាក់ និង២៤នាក់ប៉ុណ្ណោះ ។

ក្នុងចំណោមអ្នកស្លាប់ទាំង២៣៧នាក់ ដែលជាក្រុមគ្រូពេទ្យ នៅក្នុងខែធ្នូ ចំនួន១០១នាក់ត្រូវបានគេរាយការណ៍មកថា ជាំក្រុមគ្រួពេទ្យជំនួស និង១៣១នាក់ ជាក្រុមគ្រូពេទ្យជំនាញ និង០៥នាក់ជាអ្នកប្រកបវិជ្ជាជីវៈក្នុងស្រុក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top