ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាក់ថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ឲ្យដល់ប្រជាជន ជាង៨សែននាក់

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយនៅថ្ងៃសៅរ៍ថា មនុស្សជាង៨សែននាក់ នៅក្នុងប្រទេសរុស្ស៊ី បានទទួលថ្នាំវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណា ហើយថ្នាំវ៉ាក់សាំងជាង១,៥លានដូសត្រូវបានគេបញ្ជូនចេញសម្រាប់ចែកចាយចាក់ជូនប្រជាជន។

ប្រទេសរុស្ស៊ី ដែលបានចុះបញ្ជីថ្នាំវ៉ាក់សាំង Sputnik V របស់ខ្លួន កាលពីដើមខែធ្នូនោះ  គឺមានចំនួនករណីឆ្លងជម្ងឺកូវីដ១៩ ខ្ពស់បំផុតលំដាប់ទី៤លើពិភពលោក ហើយនឹងកំពុងតែដាក់ក្តីសង្ឃឹមខ្ពស់ លើថ្នាំវ៉ាក់សាំងមួយចំនួន ដែលខ្លួនមានគម្រោងនឹងផលិតចេញ។ 

តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងា TASS រសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករាតទៅ ប្រជាជនដែលចាក់ថ្នាំវ៉ាក់សាំងនៅក្នុងប្រទេសរុស្ស៊ី នឹងទទួលបានប័ណ្ណចាក់វ៉ាក់សាំងអេឡិកត្រូនិកមួយ ហើយក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ី នឹងរក្សាទិន្នន័យរបស់ប្រជាជនរុស្ស៊ី ដែលបានចាក់ថ្នាំវ៉ាក់សាំងរួច៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top