ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង៖ យោធាបារាំងស្លាប់២នាក់ របួសម្នាក់នៅក្នុងប្រទេសម៉ាលី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា យោធារបស់ប្រទេសបារាំងចំនួន២នាក់ បានបាត់បង់ជីវិត ហើយម្នាក់ទៀត បានទទួលរងរបួសនៅក្នុងការ
វាយប្រហារ ដោយសារគ្រាប់បែកបង្កប់មួយ នៅក្នុងតំបន់ឥសាននៃប្រទេសម៉ាលី។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចេញមកថ្លែងប្រកាស អំពីព័ត៌មានមួយនេះ ព្រមទាំងបានសំដែងការចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារសពផងដែរ
នេះបើយោងតាមការបញ្ជាក់ របស់វិមាន Elysee របស់ប្រធានាធិបតី។

លោកប្រធានាធិបតី បានធ្វើការថ្លែងសរសើរ ចំពោះភក្តីភាពរបស់យោធាបារាំងទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសម៉ាលី ដើម្បីកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ទៅនឹងភេវរកម្ម។
គួរឲ្យដឹងដែរថា យោធាបារាំង៣នាក់ ទើបតែបានបាត់បង់ជីវិតផងដែរ នៅក្នុងរូបភាពដូចគ្នានេះ ក្នុងប្រទេសម៉ាលី កាលពីប៉ុន្មានថ្ងៃមុនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top