ព័ត៌មានអន្តរជាតិ

ឧបករណ៍សំភារៈពេទ្យ ច្រើនពាន់តោន ត្រូវបានដឹកជញ្ជូន ពីក្រុងវូហានតាមផ្លូវដែក ទៅអ៊ឺរ៉ុបក្នុងឆ្នាំនេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ជាតួលេខសរុបសម្រាប់ឆ្នាំ២០២០នេះ ឧបករណ៍បរិក្ខារពេទ្យ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសរាតត្បាតកូវីដ១៩ ដែលមានទំងន់ដល់ទៅ៥ ៦៦០ តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវដែក ពីទីក្រុងវូហាន ប្រទេសចិន ទៅដល់បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប។

ទិន្នន័យដែលត្រូវបានប្រកាស ដោយសាខានៃអយ័ស្មាយាន របស់ទីក្រុងវូហាន ដោយបញ្ជាក់ទៀតថា ឧបករណ៍សំភារៈពេទ្យ ដែលភាគច្រើនមានដូចជា ម៉ាសឯកសណ្ឋាន ការពារឧបករណ៍ជំនួយដង្ហើម ដែលបានដឹកជញ្ជូន ទៅដល់ប្រទេសអាល្លឺម៉ង់ ស៊ែប៊ី ប៉ូឡូញ និងបណ្តាប្រទេសដទៃទៀត កាលពីឆ្នាំមុន។

ប្រភពដដែលក៏បានបញ្ជាក់ដែរថា ចំនួនរថភ្លើងសរុប ដែលបានធ្វើដំណើរពីទីក្រុងវូហាន ទៅដល់អ៊ឺរ៉ុបមានសរុបដល់ទៅ២១៥ជើង ហើយវាត្រូវបានគេមើលឃើញ នៅតែជាសេវាកម្មដឹកជញ្ជូនដ៏មានទំនុក ចិត្តបំផុតរបស់ចិននិងអ៊ឺរ៉ុប ទោះបីនៅក្នុងអំឡុងពេល រាតត្បាតនៃកូវីដក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top