តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានប្រារព្ធខួបមួយឆ្នាំ នៃការធ្វើឃាតលោក Qassem Soleimani ដែលជាអតីតមេបញ្ជាការ នៃកងកម្លាំងឃឺដ នៃក្រុមឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ចំពេលមានភាពតានតឹងថ្មី ជាមួយសហរដ្ឋអាមេរិក មុនការប្រកាសចូលកាន់តំណែង ជាប្រធានាធិបតីរបស់លោក ចូ បៃដិន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានបញ្ជាឱ្យធ្វើកូដកម្ម ទៅលើក្បួនរថយន្តរបស់លោក Soleimani នៅជិតរដ្ឋធានីបាកដាដ របស់អ៊ីរ៉ាក់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានសម្លាប់លោក Soleimani រួមជាមួយមេបញ្ជាការកងជីវពលអ៊ីរ៉ាក់។
នៅជិតដល់ថ្ងៃខួប នៃមរណភាពរបស់លោក Soleimani អ៊ីរ៉ង់បានលើកឡើង ពីវោហាសាស្ត្រនៃការសងសឹក ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានអះអាងជាថ្មីម្តងទៀត ដើម្បីប្តេជ្ញាដាក់ទោសជនល្មើស នៃការធ្វើឃាតលោក Soleimani និងបានពង្រីកបញ្ជីឈ្មោះ ជនសង្ស័យអាមេរិកដល់ទៅ ៤៨ នាក់។
ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនថា“ តាមរយៈការប្រព្រឹត្តអំពើភេវរកម្មដ៏កំសាក ប្រឆាំងនឹងឧត្តមសេនីយ៍លោក Soleimani សហរដ្ឋអាមេរិក បានរំលោភបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក្នុងការរំលោភយ៉ាងច្បាស់ នូវអធិបតេយ្យភាពរបស់អ៊ីរ៉ាក់”៕ ដោយ៖ ឈូក បូរ៉ា