ព័ត៌មានអន្តរជាតិ

រលំបាក់ដំបូលឈាបនដ្ឋាន នៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ២១នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានក្នុងស្រុកឈ្មោះ Press Trust of India (PTI) បានដកស្រង់សម្តីរបស់ប៉ូលិស ដែលបាននិយាយថា ចំនួនដោយសាររលំបាក់ ដំបូលឈាបនដ្ឋានមួយកន្លែង នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា មានរហូតដល់ ២១នាក់ ទន្ទឹមនឹងនេះដែរ មានមនុស្សចំនួន ២០នាក់បានរងរបួស ។

តំបន់ Muradnagar នៅរដ្ឋខាងលើ នៅជិតក្រុងញ៉ូដេលី មានករណីដួលរលំដំបូល អគារឈបនដ្ឋានមួយកន្លែង ។

ក្រុមជនរងគ្រោះកំពុងចូលរួម ពិធីបុណ្យសពបុរសម្នាក់ នៅគ្រានោះដំបូលអគារបានបាក់ធ្លាក់ពីលើ ដោយសាតែពេលនោះ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ។

ព័ត៌មានលម្អិតមិនទាន់បញ្ជាក់ច្បាស់លាស់ យ៉ាងណាទៀតនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top