Covid-19

ជប៉ុន នឹងពិគ្រោះយោបល់ ជាមួយក្រុមអ្នកជំនាញ ថាតើគួរដាក់ប្រទេសក្នុង គ្រាអាសន្នជាថ្មីឬយ៉ាងណា

តូក្យូ៖ ក្រុមមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាល នឹងពិគ្រោះយោបល់ពីអ្នកជំនាញខាងសុខភាព នៅពេលឆាប់ៗនេះថាតើ ត្រូវប្រកាសអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តជិតខាង ដែលរងគ្រោះដោយការ ឆ្លងករណីឆ្លងវីរុសនេះ ដោយយកចិត្តទុកដាក់លើ សំណើរបស់អភិបាលខេត្ត។

ក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមការងារជំងឺឆ្លង និងអ្នកជំនាញផ្សេងទៀត ទំនងជានឹងពិភាក្សាគ្នាលម្អិត ដូចជាតំបន់ណាដែលគួរតែ ត្រូវដាក់នៅក្នុងស្ថានភាពអាសន្ន និងរយៈពេលប៉ុន្មានបន្ទាប់ពី ការពិនិត្យមើលស្ថានភាពបច្ចុប្បន្ននៃការឆ្លង និងប្រព័ន្ធវេជ្ជសាស្ត្រ។

ប្រទេសជប៉ុន កំពុងតស៊ូដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដែលមានករណីថ្មីជាង ៣,១០០ករណី បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ក្នុងនោះទីក្រុងតូក្យូ បានរាយការណ៍ពីការឆ្លងថ្មីចំនួន ៨១៦ករណី ដែលបានកើនឡើងដល់ ៦២,៥៩០ ដែលជាចំនួនច្រើនបំផុតក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសនេះ ៕

ដោយ ឈូក បូរ៉ា

To Top