Covid-19

អង់គ្លេស ទំនងជានឹងរឹតបន្ដឹង កាន់តែខ្លាំងជាមុន ដោយសារការកើនឡើង នៃករណីឆ្លងជំងឺកូវីដ-១៩ទម្រង់ថ្មី

ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ការរឹតត្បិតក្នុងតំបន់នៅក្នុងប្រទេសអង់គ្លេស គឺប្រហែលជានឹងកាន់តែធ្ងន់ធ្ងរទៅៗ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទប់ស្កាត់ការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩ទម្រង់ថ្មី។

លោកបានប្រាប់ព័ត៌មាន BBC ថា “វាប្រហែលជាថាយើងចាំបាច់ត្រូវធ្វើអ្វីៗ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងកាន់តែតឹងតែងនៅក្នុង ផ្នែកជាច្រើននៃប្រទេស។ ខ្ញុំបានផ្សះផ្សាយ៉ាងពេញលេញ ជាមួយរឿងនោះ” ។

លោកបញ្ជាក់ថា “ហើយខ្ញុំហ៊ានភ្នាល់ថា ប្រជាជននៃប្រទេសនេះ ត្រូវបានផ្សះផ្សារនឹងបញ្ហានេះពីព្រោះរហូត ទាល់តែវ៉ាក់សាំងពិតជា មានប្រសិទ្ធិភាពខ្លាំង យើងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ជាមួយនឹងឧបករណ៍ដូចគ្នា” ។

លោកនាយករដ្ឋមន្រ្តីបានបម្ដថា រដ្ឋាភិបាលរបស់លោក បានចាត់វិធានការគ្រប់ជំហាន ដែលយើងអាចធ្វើបាន ដើម្បីត្រៀមសម្រាប់រដូវរងា ប៉ុន្តែមិនអាចមានការព្យាករណ៍សមហេតុផល ចំពោះការកើតមាននៃវីរុសទម្រង់ថ្មី ដែលត្រូវបានគេលើកឡើងថា អាចចម្លងបានលឿនជាងមុន ៧០ ភាគរយ៕

ដោយ ឈូក បូរ៉ា

To Top