Covid-19

Breaking News: ថៃ ប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ រហូតដល់ ៧៤៥នាក់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៧០៩នាក់ និងស្លាប់ម្នាក់ទៀត

បរទេស៖ នៅថ្ងៃចន្ទនេះ ប្រទេសថៃបានប្រកាសពីការ កត់ត្រាករណីឆ្លងវីរុសថ្មីរហូតដល់ចំនួន ៧៤៥ នាក់ ក្នុងនោះ ៧០៩ នាក់ជាការចម្លងក្នុងសហគមន៍ ដែលនាំឱ្យមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុប ៨.៤៣៩ នាក់ និង មានមនុស្សស្លាប់ ១ នាក់ទៀត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សរុប ២៤ ម៉ោងនៃករណី ៧០៩ ករណី រួមមានពលករចំណាកស្រុកចំនួន ៥៥៧ នាក់ និងជនជាតិថៃ ១៥២ នាក់។ ចំណែកអ្នកស្លាប់ដែលបានកត់ត្រាថ្មីគឺ បុរសអាយុ ៥៦ ឆ្នាំនៅបាងកក។

សូមជម្រាបថា នៅប្រទេសថៃចំនួនករណីឆ្លងវីរុសកូវីដ១៩ បានកើនឡើងជារៀងរាល់ថ្ងៃ ដែលជាចំនួនច្រើនបំផុតចាប់តាំងពី ការរាតត្បាតបានផ្ទុះឡើង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top