ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីនិយាយថា នឹងចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងកូវីដ១៩ 

បរទេស៖ ទេសរដ្ឋមន្ត្រីឥណ្ឌូនេស៊ីមួយរូប បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទ្រង់ទ្រាយធំរបស់ប្រទេស គម្រោងនឹងចាប់ផ្តើមនៅសប្ដាហ៍ក្រោយនេះ ដោយកំពុងតែរង់ចាំការអនុញ្ញាត ពីទីភ្នាក់ងារចំណីអាហារនិងឱសថរបស់ប្រទេសប៉ុណ្ណោះ ស្របពេលដែលថ្នាំវ៉ាក់សាំងប្រមាណ៧សែនដូស ត្រូវបានបែកចែករួចរួល់ហើយ។

ចំណែកលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Sri Mulyani Indrawati បានមានប្រសាសន៍ប្រាប់ថា ថ្នាំវ៉ាក់សាំង នឹងត្រូវផ្តល់ឲ្យដោយឥតគិតថ្លៃនៅទូទាំងប្រទេស ជាមួយការចេញដែលគេរំពឹងថា បញ្ចប់ក្នុងរយៈ១៥ខែ ហើយរដ្ឋាភិបាលបានរំពឹងថា កម្មវិធីនេះនឹងត្រូវចំណាយប្រាក់៥,៣៣ពាន់លានដុល្លារ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ដោយកំពុងតែធ្វើការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតឆ្លងមេរោគកូរ៉ូណាដ៏ខ្លាំងក្លាបំផុតនៅក្នុងតំបន់អាស៊ីនោះ ប្រទេសឥណ្ឌានេស៊ី បានទិញថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ជាង៣២៩លានដូស ហើយដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺមកពីក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនដៃគូ BioNTech ព្រមទាំងក្រុមហ៊ុន AstraZeneca៕ប្រែសម្រួល៖ប៉ាង កុង

To Top