ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលជប៉ុន នឹងពិចារណាដាក់ ភាពអាសន្នសម្រាប់តំបន់ ទីក្រុងតូក្យូ 

បរទេស៖ប្រទេសជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងពិចារណាប្រកាសភាពអាសន្នសម្រាប់តំបន់ប្រជុំជនក្នុងទីក្រុងតូក្យូ ស្របពេលដែលករណីឆ្លងមេរោគកូរ៉ូណាផ្ទុះកើនឡើង បង្កឲ្យមានមន្ទិលសង្ស័យថ្មីថា តើវាអាចបន្តទៅមុខជាមួយការប្រកួតកីឡូអូឡាំពិក និងរក្សាការប៉ះពាល់សេដ្ឋកិច្ចឲ្យនៅក្នុងកម្រិតអប្បបរិមាបានដែរឬទេ។

ដោយលើកយកប្រភពពីរដ្ឋាភិបាល កាសែតជប៉ុន Kyodo News បានរាយការណ៍ថា ការត្រៀមរៀបចំ កំពុងតែត្រូវបានធ្វើឡើង សម្រាប់ការប្រកាសភាពអាសន្ន ដែលនឹងដាក់ឲ្យមានប្រសិទ្ធភាពជាធរមាន នៅថ្ងៃទី០៩ ខែមករា ហើយប្រព្រឹត្តទៅរយៈពេលប្រហែលមួយខែ។

គួរបញ្ជាក់ថា ទីក្រុងតូក្យូនិងបណ្ដាខេត្តនៅជុំវិញចំនួន៣ អាចនឹងធ្វើការស្នើឲ្យប្រជាពលរដ្ឋផ្អាកការធ្វើដំណើរចេញក្រៅដោយ មិនចាំបាច់ ចាប់ពីថ្ងៃសុក្ររហូដល់ចុងខែនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន NHK៕ ប្រែសម្រួល៖ប៉ាង កុង

To Top