ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ាក់អំពាវនាវ ឲ្យមានការដកទ័ព បរទេសចេញពីប្រទេស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មេដឹកនាំអ៊ីរ៉ាក់ជាច្រើនរូបបាន ធ្វើការអំពាវនាវ ឲ្យមានការដកវត្តមាន នៃយោធាបរទេសចេញពីប្រទេស។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងអំឡុងពេល នៃខួបលើកទី១នៃការវាយប្រហារដោយដ្រូន របស់អាមេរិក ដែលបានសម្លាប់មេ បញ្ជាការយោធាជាន់ខ្ពស់២រូប របស់អ៊ីរ៉ាក់។

ក្នុងពិធីនេះផងដែរក៏មានការចូលរួមពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាលរាប់ពាន់នាក់ផងដែរដោយការលើកទង់ជាតិរបស់អ៊ីរ៉ាក់ ផងនិង
រូបភាពនៃមេដឹកនាំលោក Soleimani និង al Muhandis និងព្រមទាំងបដាដែលនិយាយថា បំណងប្រាថ្នានៃពលរដ្ឋដែលចង់់បាន
សេរីភាពគឺមានភាពខ្លាំងក្លា ជាងកម្លាំងដ៏ក្រេវក្រោធរបស់អាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top