ព័ត៌មានអន្តរជាតិ

ថ្ងៃទី៦ដ៏គ្រោះថ្នាក់របស់ថៃ ឆក់យកជីវិតអ្នកដំណើរ ៤០នាក់ និងរបួស ៣៣៣នាក់

បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសវិស្សមកាលឆ្នាំថ្មី បានធ្លាក់ចុះ ២៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ មកដល់ ៤០នាក់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែចំនួនកើនក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនៅតែខ្ពស់ជាងកម្រិតឆ្នាំមុន។ អ្នកស្លាប់ទាំង៤០នាក់នេះ គឺស្ថិតនៅក្នុងថ្ងៃទី៦ ក្នុងចំណោមថ្ងៃដ៏គ្រោះថ្នាក់ទាំង៧ថ្ងៃ នៅប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទិន្នន័យផ្លូវការបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២៥លើក បានកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី ៦ នៃយុទ្ធនាការសុវត្ថិភាពផ្លូវ ៧ ថ្ងៃ។ មជ្ឈមណ្ឌល ដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រាប់ នៅក្នុងសន្និសីទកាសែតនៅថ្ងៃច័ន្ទថា នៅក្នុងគ្រោះថ្នាក់នោះ បានបណ្តាលឱ្យមនុស្ស ៤០នាក់ ស្លាប់ និង ៣៣៣ នាក់ទៀតរងរបួស។

ការបើកបរហួសល្បឿនកំណត់ បានក្លាយជាបុព្វហេតុចំបង នៃគ្រោះថ្នាក់ដែលមានដល់ ៣៥,៧% ខ្ពស់ជាងការបើកបរក្នុងពេលស្រវឹង (២៤,៣%) ៕ ប្រែសម្រួលៈ ណៃ តុលា

To Top