ព័ត៌មានអន្តរជាតិ

យោធាអាមេរិក១៧នាក់ និងពលរដ្ឋ៦នាក់ តេស្តឃើញវិជ្ជមានកូវីដ នៅក្នុងប្រទេស កូរ៉េខាងត្បូង

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា យោធាអាមេរិកចំនួន១៧នាក់ និងពលរដ្ឋអាមេរិក៦នាក់ ផ្សេងទៀតត្រូវបានគេជឿជាក់ថា
បានតេស្តឃើញវិជ្ជមានកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បុង ។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងចម្រុះ របស់អាមេរិក និងកូរ៉េខាងត្បូង USFK ដោយបញ្ជាក់ទៀតថា ពួកគេត្រូវបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ
នៅក្នុងពេលដែលពួកគេបានធ្វើដំណើរ មកដល់ប្រទេសកូរ៉េខាងត្បូង ចន្លោះពីថ្ងៃទី១៦ទៅដល់ថ្ងៃទី៣១ខែធ្នូ ។

ចំនួននេះមានន័យថា តួលេខឆ្លងសរុបដែលរកឃើញមាន នៅក្នុងទីតាំង នៃមូលដ្ឋានទ័ពចម្រុះ USFK គឺមានរហូតទៅដល់៥០៩នាក់ខណៈដែលតួលេខនៃអ្នកឆ្លងសរុប
នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមានទៅដល់៦៤ ២៦៤ នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top